ប្រិយមិត្តយើងច្បាស់ជាស្គាល់ជាក់ជាពុំខានតារាសម្ដែងពេញដោយទេពកោសល្យ អូន Inter Rungrada ដែលតារាសម្ដែងស្រីវ័យក្មេងមានសមត្ថភាពខ្ពស់ សម្ដែងបានគ្រប់ទម្រង់ផ្ទុ​ះការសរសើរពី


 សំណាក់មហាជនក្នុងនិងក្រៅស្រុកមិនដា.ច់ពីមាត់។ បច្ចុប្បន្នអូន Inter មានអាយុ ១០ ឆ្នាំ ដោយបានប្រឡូកចូលក្នុងវិស័យសិល្បៈតាំងតែអាយុ ៥ ឆ្នាំមកម៉្លេះ។ ទោះបីមានអាយុតិចមែនតែសមត្ថភាពការងារតារាស្រីក្មេងរូបនេះពិតមិនធម្មតាឡើយ។ ក្រៅពីមានអាជីពជាតារាសម្ដែងពោរពេញដោយទេពកោសល្យហើយ អូន Inter



ក៏ជាសិស្សពូកែម្នាក់ក្នុងថ្នាក់រៀនផងដែរ ដោយជារៀងរាល់ខែរាល់ឆមាស នាងតូចរូបនេះតែងទទួលបានចំណាត់ថ្នាក់ល្អរហូត។ ដោយឡែក បើងាកទៅមើលពីការងារនាងឯណោះវិញក៏រឹតតែគួរឱ្យសរសើរទៀត។ ក្នុងមួយសប្តាហ៍នាងតូច Inter ធ្វើការចំនួន ៧ ថ្ងៃពេញ ដោយចេញពីផ្ទះម៉ោង ៨ ព្រឹកចូលផ្ទះម៉ោង ១០ យប់ឯណោះ ហើយក៏បានឆ្លៀតរៀនថែមទៀតផង ទោះយ៉ាងណានាងក៏មិនភ្លេចក៏សិក្សារបស់នាងទេ។ អ្វីដែលធ្វើឱ្យមហាជនផ្ទុះការសរសើរ និង ចាប់អារម្មណ៍នោះគឺ កុមារីដ៏ស្រស់ស្អាតមួយរូបនេះ អាចរកចំណូលបានរាប់លានដុល្លារក្នុងមួយឆ្នាំៗ។ គ្រាន់តែតម្លៃខ្លួនសម្ដែងរបស់នាង គឺហក់ដល់ខ្ទង់


 


៧ លានបាទឯណោះ ហើយនាងតូចរូបនេះក៏ជាអ្នកតំណាងឱ្យផលិតផលច្រើនប្រភេទថែមទៀតផង រហូតគេហៅនាងថាសេដ្ឋីវ័យក្មេងដែលទ្រព្យសម្បត្តិច្រើនផងដែរ។ ជាការពិតណាស់ ជាមួយនឹងរូបសម្រស់ សមត្ថភាព នាងតូចវ័យ ១០ ឆ្នាំរូបនេះ កំពុងតែក្តោបបានទីផ្សារសិល្បៈក្នុងប្រទេសថៃបានយ៉ាងច្រើន ដែលធ្វើឱ្យឪពុកម្តាយរបស់នាងមានមោទកភាពមិនស្ទើរនោះទេពីព្រោះនាងក៏ជាចំណែកមួយរកប្រាក់ចំណូលផ្គត់ផ្គង់ក្នុងគ្រួសារផងដែរ៕