ស្ដេចពស់វែកប្រវែង៤ម៉ែត្រ ១ក្បាលត្រូវបានទាញ ចេញពីលូទឹកស្អុយនៅភាគខាងត្បូងប្រទេស ថៃ ក្នុងប្រតិបត្ដិការរយៈពេល ១ម៉ោងពេញ ។ មូលនិធិសង្គ្រោះមួយបានឲ្យដឹង កាលពីថ្ងៃអង្គារ បែបនេះដោយ ចាត់ទុកល្មូនមួយនេះ


ជាស ត្វដ៏ធំបំ ផុត ដែលពួកគេធ្លាប់ចាប់។វីដេអូឃ្លីប នៃសកម្មភាពចាប់ពស់អសិរពិសបានបង្ហាញ ពីបុរសម្នាក់តាមចាប់ពស់វែកជាអម្បូរពស់ពិសវែងបំផុត ក្នុងលោករហូតដល់បំពង់លូងងឹតស្លុប។ស្ដេចពស់វែក វាររត់ខ្ចាយទឹកលូសំពោង និងព្យាយាមវារចូលបំពង់លូ តែត្រូវបានទាញកន្ទុយចេញ

 


ក្រោយការ ប៉ុនប៉ងជាច្រើនលើកច្រើនសា។សន្ដិសុខយាមបុរី ជាកន្លែងដែលគេប្រទះឃើញពស់វែកនោះបាន ហៅក្រុមសង្គ្រោះកាលពីថ្ងៃអាទិត្យ ។ លោក គ្រីតកាម៉ុន កាង៉ែ អាយុ ២៦ ឆ្នាំ និយាយថា ៖ «បុគ្គលិកសង្គ្រោះ៧នាក់រួមទាំងខ្ញុំបានទៅដល់កន្លែងនោះ។ បុរីត្រូវបានសាងសង់ឡើងលើផ្ទៃដី ដែលធ្លាប់

ជាដីព្រៃ»។នាយកដ្ឋានអគ្គិភ័យ មមាញឹក ដោយ មានពលរដ្ឋសុំជំនួយរឿងពស់វែក ។ លោក បានឲ្យដឹងថាពស់វែកមានប្រវែងជាង៤ម៉ែត្រ បើបើកវែកងើបឡើងផុតក្បាលមនុស្ស ទម្ងន់១៥គីឡូក្រាម និង ជាពស់ធំបំផុត លំដាប់ទី៣ ដែលពួកគេបានឃើញ ។ វាត្រូវបានដោះលែង ទៅក្នុងព្រៃវិញ។ថៃជាប្រទេសសម្បូរល្មូន និងពូជពស់វែក ជាច្រើនប្រភេទ ក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍នេះឯង ដោយមាន 

ទាំងរឿងព្រេងនិទានដ៏ច្រើន ទាក់ទងនឹងពស់អសិរពិស។អាកាសយានដ្ឋានអន្ដរជាតិ ត្រូវបានកសាងឡើងលើដី ដែលធ្លាប់គេហៅថា «ព្រៃពស់វែក»។ ពស់វែកបាន ក្លាយជាកង្វល់ដ៏ឈឺក្បាលរបស់ពលរដ្ឋថៃក្នុងទីក្រុងបាងកក ដែលនាយកដ្ឋានអគ្គិភ័យមានការងារមមាញឹកច្រើន ពីការហៅទូរស័ព្ទសុំជំនួយពីសំណាក់ពលរដ្ឋ។អាជ្ញាធរមិនមានបំណងកម្ចាត់ល្មូនទាំងនេះឡើយ ដោយសារពួកវា 

ជួយគ្រប់គ្រងចំនួនសត្វកណ្ដុរចង្រៃ ដែលអាច គំរាមកំហែងដល់ដំណាំនិងជង្រុកស្រូវ ។ យ៉ាងណាមិញ ស្ដេចពស់វែកក៏ស៊ីសាច់ពស់ដទៃជាចំណីផងដែរ ពិសេសពស់កណ្ដុរ។

សូមទស្សនាវីដេអូនៅខាងក្រោម ៖